 |
| Dr. Kouch Mengly II |
ចង់ឱ្យគេចងចាំថា ខ្ញុំជាវេជ្ជបណ្ឌិតម្នាក់ដែលមានជំនាញ មិនត្រឹមតែអាចព្យាបាលជំងឺរបស់មនុស្សទេ តែអាចព្យាបាលជំងឺរបស់សង្គមបានដែរ។ បេសកកម្មរបស់ខ្ញុំ គឺបំផុសឱ្យយុវជនជំនាន់ក្រោយឱ្យកែប្រែខុសពីជំនាន់មុនបន្តិច គឺឱ្យចេះស្រឡាញ់គ្នា គោរពគ្នា មេត្តាធម៌ដាក់គ្នា យោគយល់គ្នា លើកស្ទួយគ្នា និងចេះស្រឡាញ់វប្បធម៌ ស្រឡាញ់ពូជសាសន៍ លើកស្ទួយអ្នកចេះដឹង ឱ្យតម្លៃអ្នកខិតខំប្រឹងប្រែង ហើយនិង ...
|
| កិច្ចសំភាសន៍ថ្ងៃទីៈ 27-Apr-2012 |
| រៀបចំដោយ មជ្ឈមណ្ឌលរដ្ឋាលីដីង |
|
 |
| Mr. Thon Saray President of ADHOC II |
ចង់បានសង្គមកម្ពុជា មានការគោរពសិទ្ធិគ្នានិងមានភាពយុត្តិធម៌កាន់តែល្អឡើង។ បើសង្គមមួយមានការរំលោភសិទ្ធិមនុស្ស បើសង្គមមួយមានភាពអយុត្តិធម៌ គឺសង្គមនោះមិនមានស្ថេរភាពទេ បើទោះបីជាមានស្ថេរភាពមានបច្ចុប្បន្នក៏មិនអាចគង់វង្សបានដែរ។ ដូច្នេះយើងទាំងអស់មានភារៈកិច្ចចូលរួមទាំងអស់គ្នា ...
|
| កិច្ចសំភាសន៍ថ្ងៃទីៈ 24-Feb-2012 |
| រៀបចំដោយ មជ្ឈមណ្ឌលរដ្ឋាលីដីង |
|
 |
| Mr. Thon Saray President of ADHOC I |
ពេលចាប់ផ្តើមដំណើរការអាដហុកដំបូងគឺមានការលំបាកណាស់ ព្រោះវាជាការចាប់ផ្តើមបង្កើតអង្គការសិទ្ធិមនុស្សដំបូងគេនៅកម្ពុជា មានការយល់ច្រឡំថាធ្វើនយោបាយ មានការគំរាមកំហែង និងមានប៉ូលីសតាមដានជាច្រើនលើកច្រើនសារ។ ... |
| កិច្ចសំភាសន៍ថ្ងៃទីៈ 08-Feb-2012 |
| រៀបចំដោយ មជ្ឈមណ្ឌលរដ្ឋាលីដីង |
|
 |
| Mr. Ok Serei Sopheak Freelance Consultant III |
ភាពល្អអស្ចារ្យមិនមែនស្ថិតលើការលះបង់ជីវិត ដើម្បីឧត្តមគតិណាមួយឬសង្គមជាតិនោះទេ ភាពដែលអស្ចារ្យសម្រាប់មនុស្សលោកគឺការរស់ប្រកបដោយទេពកោសល្យ និងរក្សាជីវិតឱ្យរស់ ដើម្បីបន្តបម្រើនូវឧត្តមគតិ បម្រើមនុស្ស បម្រើសង្គមជាតិរបស់ខ្លួន ។ តែមនុស្សមិនព្រមស្លាប់សោះឡើយ អូនអើយស៊ូរស់ចាស់ជរា រស់ក្នុងភក់ជ្រាំទ្រាំវេទនា ឱ្យតែការពារជីវិតបាន ។ ...
|
| កិច្ចសំភាសន៍ថ្ងៃទីៈ 29-Apr-2012 |
| រៀបចំដោយ មជ្ឈមណ្ឌលរដ្ឋាលីដីង |
|
 |
| Mr. keo Lundi II |
ជាទូទៅការប្រកួតប្រជែងតែងតែមាននៅក្នុងអង្គភាពនីមួយៗ តែយើងគួររប្រើពាក្យ Challenge ជាជាង Competition។ កាលណាយើង Challenge គឺយើងគ្រាន់តែប្រកួតប្រជែងដើម្បីភាពល្អប្រសើរ (Healthy Competition) គឺជាលក្ខណៈសុខភាព ដូចអ្នកកីឡា យើងកាន់តែពូកែ សុខភាពកាន់តែល្អ។... |
| កិច្ចសំភាសន៍ថ្ងៃទីៈ 13-Jun-2012 |
| រៀបចំដោយ មជ្ឈមណ្ឌលរដ្ឋាលីដីង |
|
 |
| Mr. Bunny Wathanak Panha |
គោលការណ៍គ្រឹះសំរាប់ជីវិតរបស់យើងម្នាក់ៗ វាជាចំនុចធ្វើឱ្យយើងជោគជ័យ។ ជោគជ័យឬបរាជ័យរបស់មនុស្ស គឺបានមកពីការជឿខុស ឬការជឿត្រូវ បើយើងជឿត្រូវ វានឹងធ្វើឱ្យយើងជោគជ័យ។ យើងត្រូវដាក់ចិត្ត ដាក់កាយ ឬត្រូវមាន Commitment ច្បាស់លាស់ក្នុងការធ្វើអ្វីមួយ។... |
| កិច្ចសំភាសន៍ថ្ងៃទីៈ 18-Jun-2012 |
| រៀបចំដោយ មជ្ឈមណ្ឌលរដ្ឋាលីដីង |
|
 |
| Mr. Keo Lundi |
ភាពក្លាហានជឿជាក់លើខ្លួនឯង វាមានសារៈសំខាន់ណាស់ ព្រោះបើយើងមានយោបល់ល្អៗ តែយើងមិនហ៊ានបញ្ចញវា ធ្វើឱ្យរាំងស្ទះក្នុងការក្លាយជាអ្នកដឹកនាំ។ “There is no comment worse than no comment” គ្មាន Comment ណាអាក្រក់ជាងការដែលយើងគ្មាន Comment នោះទេ។... |
| កិច្ចសំភាសន៍ថ្ងៃទីៈ 25-May-2012 |
| រៀបចំដោយ មជ្ឈមណ្ឌលរដ្ឋាលីដីង |
|
 |
| Dr. Pong Chhiv Kek President of LICADHO II |
ខ្ញុំចង់ឃើញប្រទេសកម្ពុជាយើងក្លាយជាប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យពិតប្រាកដ រដ្ឋាភិបាល គឺជារដ្ឋាភិបាលរបស់ប្រជាពលរដ្ឋធ្វើអ្វីៗយកប្រជាពលរដ្ឋជាធំ។ ខ្ញុំចង់ឱ្យកូន០៣នាក់របស់ខ្ញុំ មានមោទនភាពសប្បាយចិត្តដែលម្តាយរបស់ពួកគេទុកកេរ្តិ៍ឈ្មោះឱ្យ ដូចខ្ញុំសប្បាយចិត្តណាស់នៅពេលដែលមានលោកឪពុកអ្នកម្តាយខ្ញុំទុកកេរ្តិ៍ឈ្មោះឱ្យខ្ញុំ។ ... |
| កិច្ចសំភាសន៍ថ្ងៃទីៈ 14-Feb-2012 |
| រៀបចំដោយ មជ្ឈមណ្ឌលរដ្ឋាលីដីង |
|
 |
| Dr. Pong Chhiv Kek President of LICADHO I |
ខ្យល់ព្យុះភ្លៀងយ៉ាងណាក៏មិនអាចមានជានិច្ចកាលបានទេ ថ្ងៃណាមួយវាត្រូវតែឈប់នេះជាធម្មជាតិ ខ្យល់ព្យុះត្រូវតែមានឈប់ ភ្លៀងត្រូវតែមានរាំង ហើយថ្ងៃត្រូវតែមានរះ។
សំខាន់បំផុតបុរសក្តី ស្រ្តីក្តីក្នុងជីវិតរបស់យើងនេះ លក្ខខណ្ឌមួយដែលយើងត្រូវតែមាន ដើម្បីធ្វើឲ្យយើងក្លាយជាមនុស្សចេះពិចារណា ចេះខំធ្វើការនោះ គឺការសិក្សាអប់រំ។ ...
|
| កិច្ចសំភាសន៍ថ្ងៃទីៈ 03-Feb-2012 |
| រៀបចំដោយ មជ្ឈមណ្ឌលរដ្ឋាលីដីង |
|
 |
| The 360 Degree Leader at BBU |
កម្មវិធីនេះសម្របសម្រួលដោយ លោកសាស្រ្តាចារ្យ ហោ ចាន់រដ្ឋា ប្រធានមជ្ឈមណ្ឌលរដ្ឋាលីដឌីង និងដោយមានការចូលរួមពីវាគ្មិនកិត្តិយសទី១ លោក កែវ ឡង់ឌី អនុប្រធានជាន់ខ្ពស់ ទទួលបន្ទុកទំនាក់ទំនងទូទៅ និងប្រធាននាយកអប់រំ AII។ ទី២លោក ប៊ុន្នី វឌ្ឍនៈបញ្ញា ប្រធានដេប៉ាតឺមង់សិក្សាធិការសាកលវិទ្យាល័យមេគង្គកម្ពុជា។ និងទី៣លោក ប៉ិច បូឡែន ប្រធាន នាយកប្រតិបត្តិក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ខូ អិលធីឌី។...
|
| កិច្ចសំភាសន៍ថ្ងៃទីៈ 22-Jun-2012 |
| រៀបចំដោយ មជ្ឈមណ្ឌលរដ្ឋាលីដីង |
|
 |
| H.E. Sok Siphana |
ខ្ញុំចង់ឲកូនរបស់ខ្ញុំរៀនចេះដឹងក្នុងជីវិត ហើយខ្ញុំអាចធ្វើអ្វីបានសំរាប់សង្គម គឺធ្វើ។ ក្នុងនាមជាកូនខ្មែរមួយរូប ដែលមានវាសនាបានរៀនចេះដឹងច្រើន មានសមត្ថភាព មានការពិសោធច្រើន ត្រូវតែចែករំលែកដល់កូនខ្មែរ ដល់សង្គមខ្មែរឲ្យបានច្រើន ហើយនឹងធ្វើដោយមិនចង់បានអ្វីពីសង្គមវិញឡើយ។ ... |
| កិច្ចសំភាសន៍ថ្ងៃទីៈ 13-Jun-2012 |
| រៀបចំដោយ មជ្ឈមណ្ឌលរដ្ឋាលីដីង |
|
 |
|
 |
| Ok Serei Sopheak Freelance Consultant II |
លោក ឱក សេរីសោភ័ក្រ៖ តាមបទពិសោធន៍មួយជីវិតរបស់ខ្ញុំ ខ្ញុំយល់ឃើញថាការបង្កើតឲ្យមានគ្រួសារល្អ នៅស្រុកខ្មែររបស់យើងនេះ គឺជាការលំបាក លំបាកហៅមិនលឺតែម្តង។ ហេតុអ្វី? នៅក្នុងសង្គមខ្មែរយើងគ្រួសារ...
|
| កិច្ចសំភាសន៍ថ្ងៃទីៈ 25-Feb-2012 |
| រៀបចំដោយ មជ្ឈមណ្ឌលរដ្ឋាលីដីង |
|
 |
| Dr. Kouch Mengly |
កុំទិតៀនគេនិងកុំវាយប្រហារគេដោយពាក្យសម្តីព្រោះសម្តីមួយម៉ាត់អាចបិទផ្លូវ និងសម្លាប់គេមួយជីវិត។មនុស្សត្រូវចេះគោរពសិទ្ធិគ្នា កុំនិយាយដើមគ្នា កុំមើលស្រាលគ្នា កុំទិតៀនគ្នា កុំវាយប្រហារគ្នាពីព្រោះត្រូវទុកឱកាសឲ្យគេដើរឬ រស់... |
| កិច្ចសំភាសន៍ថ្ងៃទីៈ 20-Feb-2012 |
| រៀបចំដោយ មជ្ឈមណ្ឌលរដ្ឋាលីដីង |
|
 |
| Ok Serei Sopheak Freelance Consultant I |
តាមបទពិសោធន៍មួយជីវិតរបស់ខ្ញុំ ក្នុងកងទ័ព ក្នុងនយោបាយ ក្នុងចលនាតស៊ូរំដោះ នៅបារាំង នៅជំរុំ នៅកម្ពុជា ធ្វើការជាមួយរាជរដ្ឋាភិបាល៥ឆ្នាំ ជាមួយអង្គការក្រៅរដ្ឋាភិបាល៥ឆ្នាំ ជាមួយអង្គការអន្តរជាតិ៥ឆ្នាំ ខ្ញុំយល់ឃើញថា សោធនាកម្មនៅកម្ពុជា គឺដោយសារខ្មែរមានបញ្ហាដឹកនាំ ។ ... |
| កិច្ចសំភាសន៍ថ្ងៃទីៈ 05-May-2012 |
| រៀបចំដោយ មជ្ឈមណ្ឌលរដ្ឋាលីដីង |
|